ពេលចង់ទាញយកវីដេអូក្នុង YouTube ចូលកុំព្យូទ័រឬទូរសព្ទម្ដងៗ ប្រិយមិត្តត្រូវបង្ខំចិត្តដំឡើង Add On ឬកម្មវិធីសម្រាប់ដោនឡូតវីដេអូមួយចំនួនដាក់លើកុំព្យូទ័រឬទូរសព្ទ ជាមុនសិនទើបបាន។ ចំពោះអ្នកជំនាញប្រើទូរសព្ទ ឬកុំព្យូទ័រប្រាកដជាមានភាពងាយស្រួលក្នុងការតំឡើងកម្មវិធី សម្រាប់ដោនឡូតវីដេអូទាំងអស់នោះ តែចំពោះអ្នកដែលមិនសូវជំនាញប្រហែលជាលំបាកបន្តិចហើយ។ តែកុំបារម្ភ បញ្ហាទាំងនេះអាចដោះស្រាយបាន ហើយប្រិយមិត្តក៏មិនបាច់ចំណាយពេលច្រើនទៅដំឡើងកម្មវិធីទាំងនោះ នាំតែអស់ Space (ម៉េមូរី) ទូរសព្ទ ឬកុំព្យូទ័រឥតប្រយោជន៍នោះទេ។ អ្នកទាំងអស់គ្នាគ្រាន់តែធ្វើតាមវិធីងាយៗដូចខាងក្រោមនឹង អាចទាញយកវីដេអូដែលត្រូវការដាក់ក្នុងទូរសព្ទឬកុំព្យូទ័របាន ពុំខានឡើយ៖
-ដំបូងប្រិយមិត្តដែលប្រើកុំព្យូទ័រ ឬ Smartphone គ្រប់ម៉ូដែលទាំងអស់អាចចូលទៅកាន់ Web Browser ណាមួយ (Firefox, Chrome, Internet Explorer…) ដែលអ្នកគិតថាងាយស្រួលនិងដើរលឿន រួចវាយ www.youtube.com ហើយ Search ឬជ្រើសយកវីដេអូណាមួយដែលអ្នកចង់ដោនឡូត។
-បន្ទាប់មកអ្នកនឹងឃើញ Link របស់វីដេអូដែលអ្នកជ្រើសរើសនោះនៅក្នុងប្រអប់ (ដូចរូប) ហើយវាយអក្សរ “ss” បន្ថែមពីមុខពាក្យ youtube ចូលក្នុង Link មួយនោះ។ ឧទាហរណ៍៖ https://www.ssyoutube.com/watch?v=FhlqIZ33zVw
-ពេលដែលអ្នកវាយអក្សរ “ss” ចូល Link រួចហើយ ចុច Enter នោះអ្នកនឹងឃើញព័ត៌មានលម្អិតទាក់ទងនឹងប្រភេទឬកម្រិតភាព ច្បាស់នៃវីដេអូ (ដូចជា FLV 240p, MP 4 360p…)។ ដូច្នេះអ្នកគ្រាន់តែចុចលើប្រភេទឬកម្រិតភាពច្បាស់នៃវីដេអូណា មួយដែលអ្នកចង់បាន បន្ទាប់មកចុចពាក្យថា Save/Save file (បើមាន) រួចចុច OK ហើយរង់ចាំរហូតដល់ការដោនឡូតបញ្ចប់។
*សម្រាប់កុំព្យូទ័រ បើចង់រកវីដេអូដែលបានដោនឡូតនោះគ្រាន់តែចុចលើសញ្ញាព្រួញ (ដូចរូប) ឬវាយ Ctrl+J នោះអ្នកនឹងឃើញវីដេអូដែលបានដោនឡូតនោះ។
*សម្រាប់ Windows Phone សូមចូលទៅកាន់ Video។
*សម្រាប់ Android សូមចូលទៅកាន់ Gallery។
*បញ្ជាក់៖ គន្លឹះសម្រាប់ដោនឡូតនេះអាចប្រើការបានទាំងលើកុំព្យូទ័រនិងទូរសព្ទគ្រប់ម៉ូដែលទាំងអស់។
No comments:
Post a Comment