សូមស្វាគមន៍មកកាន់គេហទំព័ររបស់ចែករំលែកចំណេះដឹង សូមជួយLike និង​ Share គេហទំព័ររបស់យើងផង យើងខ្ញុំនឹងខិតខំកែប្រែរាល់នូវភាពឆ្គាំឆ្គងចំពោះការទាញយកឯកសារណាមួយ អោយបានល្អប្រសើរ សូមអរគុណ!!!

របៀបចែករំលែកអ៊ីនធើណេតពីកុំព្យូទ័រទៅកុំព្យូទ័រ ឬទូរស័ព្ទ

ឥលូវនេះលោកអ្នកកាន់តែងាយស្រួលចំពោះការចែករំលែកអ៊ីនធើណេតពីកុំព្យូទ័រទៅកុំព្យូទ័រ ឬទៅទូរស័ព្ទដៃ ជាប្រភេទ Wifi ។ ថ្ងៃនេះខ្ញុំសូមណែនាំលោកអ្នកទាំងអស់គ្នា ក្នុងករណីដែលយើងភ្ជាប់អ៊ីនធើណេត តែមិនស្គាល់លេខកូដសំងាត់ ដើម្បីចែកចាយទៅអ្នកដទៃ យើងអាចធ្វើដូចខាងក្រោម ជាមួយ Command Prompt

  1. ចុច Start ប៊ូតុង​ វាយពាក្យថា Command Prompt ម៉ៅស្ដាំលើវាយកពាក្យ  Run as ministrator
  2. វាយពាក្យថា netsh wlan start hostednetwork
  3. វានឹងចេញពាក្យថា​ The hosted network started
  4. បន្ទាប់មកសូមវាយ User name  និង Password ដើម្បីដាក់ជាប្រភេទលេខកូដសំងាត់ netsh wlan set hostednetwork mode=allow ssid=VibolHero key=Sophorn1234 រួច​ Enter
 បញ្ជាក់: ត្រង់ពាក្យថា ssid = ឈ្មោះwifi ដែលយើងចង់ដាក់ Key= លេខសំងាត់Wifi របស់យើង  លោកអ្នកអាចដាក់ឈ្មោះផ្ទាល់ខ្លួន និងលេខសំងាត់ដែលលោកអ្នកចង់ដាក់ 
    5.  បន្ទាប់ចូលទៅកាន់ Start យក Control Panel រើសយក Network and Sharing Center
    6.  នោះយើងនឹងឃើញ network ថ្មីដែលយើងទើបនឹងបានបង្កើត  ប៉ុន្ដែវាពុំទាន់ដើរអ៊ីនធើណេត          ទេ
​​    7.  សូមចុចលើ Local Area Connection ឬ​ Ethernet 
    8.  យកពាក្យថា​ខាងក្រោម Properties
    9.  ចុចលើ Sharing
    10.ចុចTick លើពាក្យថា Allow other network users to connet through this computer's                    Internet  Connection
    11.ត្រង់ Home networking Connection រើសឈ្មោះ network របស់យើង រួចចុច Ok
     12. បើកWifi កុំព្យូទ័រ ឬទូរស័ព្ទ នោះនឹងឃើញលោត Wifi ដែលលោកអ្នកទើបបានបង្កើតនោះ                      ដើម្បីConnect     បញ្ចូលលេខសំងាត់ ជាការស្រេច ។
ចំណាំ : ប្រើបានតែចំពោះ Laptop ប៉ុណ្ណោះ បើ Desktop ទាល់តែអាចប្រើ Wifi Connection បានហើយមួយទៀត ចំពោះ Password Wifi ដែលអ្នកបានបង្កើត ទោះជាមានអក្សរធំនៅពីមុខក៏ដោយ ពេលបញ្ចូលតែអក្សរតូចទាំងអស់ ។

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
loading...