
បុណ្យណូអែល គឺជាបុណ្យមួយដែលរំលឹកអំពីដើមកំណើតរបស់ព្រះយេស៊ូគ្រីស្ដ ។ ថ្ងៃទីអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០១៦ នៅសាលាបឋម និងអនុវិទ្យាល័យហ្មសែត មានរៀបចំកម្មវិធីបុណ្យណូអែល ដើម្បីចែកកាដូដល់កុមារទាំងអស់ក្នុងសាលារៀននេះ ។ កម្មវិធីនេះមានរៀបចំជាការហូបអាហារជុំគ្នា ការបញ្ជេញសមត្ថភាពរបស់កុមារ ការបង្ហាញសមត្ថភាពរបស់យុវជន និងការចែកកាដូ ។ កម្មវិធីនេះប្រព្រឹត្តដោយក្ដីសោមនស្សរីករាយបំផុត ។ កុមារគ្រប់រូបៗ សប្បាយរីករាយខ្លាំងណាស់ ។ កម្មវិធីនេះគាំទ្រដោយ អង្គការទស្សនៈពិភពលោក (World Vision) ។
No comments:
Post a Comment