នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុងបរិវេនផ្ទះលោកមេភូមិហ្មសែត មានការជួបជុំសហគមន៍ ជាមួយក្រុមយុវជន និងតំណាងអង្គការទស្សនៈពិភពលោក ក្នុងគម្រោងរៀបចំធ្វើក្លឹបកុមារក្នុងភូមិហ្មសែត ។ ក្នុងពេលនោះ
ដែរលោកចាន់ សភា តំណាងអង្គការទស្សនៈពិភពលោក បាននិយាយថា ការធ្វើក្លឹបកុមារគឺមានសារៈប្រយោជន៍ខ្លាំងណាស់ចំពោះកុមារក្រីក្រ និងកុមារដែលខ្វះលទ្ធភាពក្នុងការស្វែងរកបទពិសោធន៍ល្អៗ ដើម្បីអភិវឌ្ឍន៍សមត្ថភាពចំណេះដឹង របស់ខ្លួន ។
No comments:
Post a Comment